បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ សាលាដំបូងខេត្តបន្ទាយមានជ័យ បានបើក

សវនាការលើសំណុំ​រឿង​លោក​ ឌិន ពុទ្ធី ពី​បទ​ហិង្សា​ដោយ​ចេតនា​ពាក់ព័ន្ធ​នឹង​ករណី​មួយ​ជាមួយ​នឹង​អតីតមន្ត្រី​នគរបាល​អន្តោប្រវេសន៍​ ដែលមាន ឈ្មោះថា ឈាន ពិសិដ្ឋ។ ដោយក្នុងនោះលោ ឌិន ពុទ្ធី បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ នឹងអះអាងថា អតីតមន្ត្រី​នគរបាល​អន្តោប្រវេសន៍​ បានធ្វើពុត "ដួលសន្លប់" នៅមុខរថយន្តរបស់លោក។ ហើយសំណុំរឿងនេះនឹងត្រូវ ប្រកាសសាលក្រមនៅថ្ងៃសុក្រនេះផងដែរ។

គួរបញ្ជាក់ផងដែរថាលោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ប្រចាំ​ក្រុង​ប៉ោយប៉ែត​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​ដែល​ធ្វើឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​មួយ​កាលពី ២ ​ឆ្នាំ​មុន​នៅ​ក្រុង​ប៉ោយប៉ែត​៕